Sokmeng Chan

  • DMC Weekly News Review (1-7 November 2021)

    Link to article: 1. CamboJA `| 2. VOD | 3. The Phnom Penh Post | 4. The Phnom Penh Post Link to article:1. Reuters | 2. Channel News Asia | 3. The Japan Times | 4. Associated Press Link to Article:1. Deutsche Welle | 2. Reuters | 3. CNN | 4. Reuters DMC Weekly…

  • មិនអានជាមួយកូន អាចជារណ្តៅដែលឪពុកម្តាយអាណាព្យាបាលកំពុងជីកកប់កូនដោយអចេតនា

    “​ពេលខ្លះ យើងរវល់តែស្វែងរកកំណប់ តែបែជាជីកផ្នូរកប់កូនខ្លួនឯងទៅវិញ ដូចជាការឱ្យកូនមើលទូរសព្ទដៃ ទុកកូនចោល មិនមានពេលរៀន ឬអានជាមួយកូនតូចរបស់ខ្លួន។ ការមិនអានជាមួយកូន អាចជារណ្តៅដែលឪពុកម្តាយអាណាព្យាបាលកំពុងជីកកប់កូនដោយអចេតនា។”  នេះបើតាមប្រសាសន៍របស់អ្នកស្រី យីម សុធារី អ្នកជំនាញចិត្តសាស្រ្តមួយរូប ដែលបានថ្លែងក្នុងសិក្ខាសាលាតាមរយៈប្រព័ន្ធឌីជីថល ក្រោមប្រធានបទ ការផ្សារភ្ជាប់ទំនាក់ទំនងរវាងឪពុកម្ដាយ និងកុមារតាមរយៈការអាន កាលពីថ្ងៃទី០១ វិច្ឆិកា កន្លងទៅថ្មីៗនេះ។ ការថ្លែងនេះ ដើម្បីឆ្លើយតបទៅកាន់លោកឪពុកអ្នកម្តាយ អ្នកថែទាំកុមារដែលមិនសូវបានផ្តល់អាទិភាពក្នុងការបង្កើតពេលវេលារៀនជាមួយកូន ដោយហេតុថា ជាប់រវល់ប្រកបរបរការងារ ប្រចាំថ្ងៃ។ អ្នកជំនាញចិត្តសាស្រ្តរូបនេះ ក៏បានលើកឧទាហរណ៍ថា បញ្ហាកូនសន្សំប្រាក់ ដើម្បីទិញម៉ោងឪពុកម្តាយ ដើម្បីទទួលបានភាពកក់ក្តៅ ពេលវេលា និងការយកចិត្តទុកដាក់ គឺពិតជាមានមែន។ ដូច្នេះអ្នកស្រីក្រើនរំលឹកអ្នកមើលថែកុមារត្រូវយកចិត្តទុកដាក់ កុំឱ្យការប្រឹងប្រែងរកប្រាក់ដើម្បីកូន តែបែរជាការជីកកប់កូនក្នុងរណ្តៅទៅវិញ។    គួររម្លឹកផងដែរថា នៅក្នុងសិក្ខាសាលាតាមប្រព័ន្ធឌីជីថល ដែលមានរយៈពេលប្រមាណជាង២ម៉ោងកន្លះនេះ ក៏មានការចូលរួមផ្ញើសារពីរដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា បណ្ឌិតសភាចារ្យហង់ ជួន​ណារ៉ុង ក៏ដូចជាអ្នកជំនាញពីខាងនាយកដ្ឋានបឋមសិក្សា នៃក្រសួងអប់រំ មន្រ្តីសង្គមស៊ីវិល ស្ថាប័នឯកជនដែលធ្វើការលើវិស័យអប់រំ ពិសេសគឺលើការអានរបស់កុមារតែម្តង។ ក្រៅអំពីការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់រដ្ឋាភិបាល ក្នុងនោះគឺក្រសួងអប់រំផ្ទាល់តែម្តង រដ្ឋមន្រ្តីក្រសួងអប់រំបានសង្កត់ធ្ងន់ នៅក្នុងសារជាវីដេអូរបស់ខ្លួនថា…

  • ហេតុអ្វីកុមារចាំបាច់អានសៀវភៅទៅតាមកម្រិតលូតលាស់?

    ការអាន ពិតណាស់ មានតួនាទីសំខាន់ក្នុងការជួយអភិវឌ្ឍផ្នែកបញ្ញាស្មារតីដល់កុមារ តាមរយៈការផ្ទេរនូវចំណេះដឹងថ្មី មានប្រយោជន៍នៅក្នុងកម្រងសំណេរនីមួយៗ។ ហើយការអានស្របតាមកម្រិតយល់ដឹង និងសមត្ថភាព កាន់តែបង្កលក្ខណៈងាយស្រួលសម្រាប់កុមារក្នុងការទទួលយកនូវបំណិនថ្មី និងជំរុញទឹកចិត្តកុមារឱ្យមានទម្លាប់អានជាប្រចាំ។ អ្នកស្រី ហួត សុជាតា អ្នកតំណាងរបស់ សមាគមអាយប៊ីប៊ីវ៉ាយ កម្ពុជា (International Board on Books for Young People) ដែលជាស្ថាប័នធ្វើការជំរុញឱ្យមានការអានកាន់តែប្រសើរឡើងនោះ បានលើកឡើងថា ការអានគឺជាបំណិនដ៏សំខាន់ពុំអាចខ្វះបានសម្រាប់កុមារគ្រប់រូប ដើម្បីទុកធ្វើជាស្ពានឆ្ពោះទៅរកចំណេះដឹង និងជំនាញចាំបាច់នានា។ ហើយការអាននេះទៀតសោត ក៏មិនត្រូវរង់ចាំរហូតដល់កុមារចូលរៀននោះ។ អ្នកស្រី សុជាតា ពន្យល់បន្ថែមទៀតថា៖ «មនុស្ស​ភាគ​ច្រើន​យល់​ច្រឡំ​ថា ចាំ​កូន​ចូលរៀន​ថ្នាក់​បឋម​សិក្សា​ ​ចាំ​រៀន​អាន។ តែ​ការធ្វើ​បែប​នេះ កុមារ​នឹង​បាត់​បង់​ឱកាស​ច្រើន ព្រោះ​ថា​ការ​អភិវឌ្ឍ​ផ្នែក​ភាសា​ ធ្វើ​ឡើង​តាំង​ពី​កុមារ​ចេះ​និយាយ​ម្ល៉េះ។» បើតាមអ្នកជំនាញដដែលនេះ ការអានគឺជារឿងស្មុគស្មាញ សម្រាប់កុមារ ដែលទើបនឹងចាប់ផ្ដើមរៀនអានជាលើកដំបូង ព្រោះវាទាមទារឱ្យពួកគេគិតច្រើន ក្នុងពេលធ្វើសកម្មភាពអានម្ដងៗ។ ដូច្នេះដើម្បីចៀសវៀង កុំឱ្យកុមារការបាក់ទឹកចិត្ត និងការបោះបង់ចោលការអាន អាណាព្យាបាលចាំបាច់ត្រូវ​ផ្ដល់​ឱកាស​អាន​ទៅ​កុមារ​ ទៅ​តាម​កម្រិតការ​លូត​លាស់​​របស់​ពួកគេ។ សៀវភៅ «តម្រូវការក្នុងការអានរបស់កុមារ» របស់អង្គការស៊ីប៉ា បានបង្ហាញច្បាស់ពីលក្ខណៈវិវឌ្ឍន៍…

  • 20 Years of DMC: Then and Now

    In 2021, the Department of Media and Communication (DMC) of the Royal University of Phnom Penh celebrates its 20th Anniversary under the theme “20 Years of Positive Impact“. Within the past 2 decades since its establishment in 2001, the DMC has been significantly improving its learning facilities to provide the students with up-to-date media…