ការប្រកួតប្រជែងស្នាដៃព័ត៌មានអំពីវិស័យទឹក និងអនាម័យជនបទ

អ្នកសារព័ត៌មានមកពីស្ថាប័នសារព័ត៌មានក្នុងប្រទេសកម្ពុជា ត្រូវបានអញ្ចើញឲ្យផ្ញើស្នាដៃព័ត៌មានរបស់ខ្លួនទាក់ទង​នឹងវិស័យទឹក និងអនាម័យជនបទ ដើម្បីចូលរួមប្រកួតប្រជែងស្នាដៃព័ត៌មានក្រោមប្រធានបទ៖ “វិស័យទឹក នឹង​អនាម័យជនបទ ​ឆ្នាំ២០១៨”។

លក្ខខណ្ឌនៃការប្រកួតប្រជែង៖

  • ជាអ្នកសារព័ត៌មានមកពីស្ថាប័នសារព័ត៌មានក្នុងប្រទេសកម្ពុជា
  • ជាប្រភេទព័ត៌មានបែបពិពណ៌នា ដែលអាចមានទម្រង់ជាអត្ថបទសំណេរ សំឡេង កម្រងរូបភាពសាច់រឿង ឬវីដេអូ
  • ជាខ្លឹមសារពាក់ព័ន្ធវិស័យទឹក ឬ/និង អនាម័យជនបទ
  • ជាស្នាដៃព័ត៌មាន ដែលផលិតក្នុងឆ្នាំ២០១៨
  • ជាភាសាខ្មែរ ឬអង់គ្លេស។

ជ័យលាភី៖

  • ជ័យលាភីលេខ១៖ ៤.០០០.០០០,០០ រៀល និងលិខិតបញ្ជាក់
  • ជ័យលាភីលេខ២៖ ៣.០០០.០០០,០០ រៀល និងលិខិតបញ្ជាក់
  • ជ័យលាភីលេខ៣៖ ២.០០០.០០០,០០ រៀល និងលិខិតបញ្ជាក់
  • ជ័យលាភីលេខ៤៖ ១.០០០.០០០,០០ រៀល និងលិខិតបញ្ជាក់
  • ជ័យលាភីលេខ៥៖ ៥០០.០០០,០០ រៀល និងលិខិតបញ្ជាក់

 ប្រធានបទគំរូនៃការប្រកួតប្រជែង៖

  • បញ្ហាសុខភាព និងអនាម័យតាមតំបន់ជនបទនៅមុន និងក្រោយពេលទឹកជំនន់
  • កង្វះទឹកស្អាត និងអនាម័យ រួមចំណែកឲ្យមានអត្រាកង្វះអាហារូបត្ថម្ភខ្ពស់
  • ការបន្ទោបង់ពាសវាលពាសកាល និងផលប៉ះពាល់ចំពោះសុខភាព
  • ស្តង់ដារនៃបង្គន់អនាម័យនៅភូមិបណ្តែតទឹក និងផលប៉ះពាល់
  • សារសំខាន់នៃការសង់ និងប្រើបង្គន់អនាម័យក្នុងសហគមន៍
  • បង្គន់អនាម័យសម្រាប់ជនពិការនៅតាមទីតាំងសាធារណៈ
  • បញ្ហាទឹក និងអនាម័យតាមសាលារៀន
  • ការលើកកម្ពស់អនាម័យតាមអាហារដ្ឋាន

របៀបនៃការប្រកួតប្រជែង៖

សូមទាញយកពាក្យចូលរួមប្រកួតប្រជែងពីតំណរភ្ជាប់នេះ​ រួចបំពេញ និងផ្ញើមកជាមួយស្នាដៃប្រកួតប្រជែងរបស់លោកអ្នក មកកាន់អ៊ីម៉ែល៖ [email protected] ឬប្រគល់ផ្ទាល់នៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សាយ និងសារគមនាគមន៍​តាមរយៈ អាសយដ្ឋាន៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ មហាវិថីសហព័ន្ធរុស្ស៊ី ខណ្ឌទួលគោក រាជធានីភ្នំពេញ។

កាលបរិច្ឆេទឈប់ទទួលស្នាដៃ៖ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨។

សម្រាប់ព័ត៌មានបន្ថែម៖

ទូរស័ព្ទ៖ ០១២ ៧៧០ ៨៩១ / ០១០ ៩៣៨ ៨៧២

អ៊ីម៉ែល៖ [email protected]

វេបសាយ៖ www.dmc-cci.edu.kh

 

ទាញយកពាក្យស្នើសុំនៅទីនេះ៖ goo.gl/k47EzA

Leave a Reply

Your email address will not be published. Required fields are marked *