Reading

  • ហេតុអ្វីកុមារចាំបាច់អានសៀវភៅទៅតាមកម្រិតលូតលាស់?

    ការអាន ពិតណាស់ មានតួនាទីសំខាន់ក្នុងការជួយអភិវឌ្ឍផ្នែកបញ្ញាស្មារតីដល់កុមារ តាមរយៈការផ្ទេរនូវចំណេះដឹងថ្មី មានប្រយោជន៍នៅក្នុងកម្រងសំណេរនីមួយៗ។ ហើយការអានស្របតាមកម្រិតយល់ដឹង និងសមត្ថភាព កាន់តែបង្កលក្ខណៈងាយស្រួលសម្រាប់កុមារក្នុងការទទួលយកនូវបំណិនថ្មី និងជំរុញទឹកចិត្តកុមារឱ្យមានទម្លាប់អានជាប្រចាំ។ អ្នកស្រី ហួត សុជាតា អ្នកតំណាងរបស់ សមាគមអាយប៊ីប៊ីវ៉ាយ កម្ពុជា (International Board on Books for Young People) ដែលជាស្ថាប័នធ្វើការជំរុញឱ្យមានការអានកាន់តែប្រសើរឡើងនោះ បានលើកឡើងថា ការអានគឺជាបំណិនដ៏សំខាន់ពុំអាចខ្វះបានសម្រាប់កុមារគ្រប់រូប ដើម្បីទុកធ្វើជាស្ពានឆ្ពោះទៅរកចំណេះដឹង និងជំនាញចាំបាច់នានា។ ហើយការអាននេះទៀតសោត ក៏មិនត្រូវរង់ចាំរហូតដល់កុមារចូលរៀននោះ។ អ្នកស្រី សុជាតា ពន្យល់បន្ថែមទៀតថា៖ «មនុស្ស​ភាគ​ច្រើន​យល់​ច្រឡំ​ថា ចាំ​កូន​ចូលរៀន​ថ្នាក់​បឋម​សិក្សា​ ​ចាំ​រៀន​អាន។ តែ​ការធ្វើ​បែប​នេះ កុមារ​នឹង​បាត់​បង់​ឱកាស​ច្រើន ព្រោះ​ថា​ការ​អភិវឌ្ឍ​ផ្នែក​ភាសា​ ធ្វើ​ឡើង​តាំង​ពី​កុមារ​ចេះ​និយាយ​ម្ល៉េះ។» បើតាមអ្នកជំនាញដដែលនេះ ការអានគឺជារឿងស្មុគស្មាញ សម្រាប់កុមារ ដែលទើបនឹងចាប់ផ្ដើមរៀនអានជាលើកដំបូង ព្រោះវាទាមទារឱ្យពួកគេគិតច្រើន ក្នុងពេលធ្វើសកម្មភាពអានម្ដងៗ។ ដូច្នេះដើម្បីចៀសវៀង កុំឱ្យកុមារការបាក់ទឹកចិត្ត និងការបោះបង់ចោលការអាន អាណាព្យាបាលចាំបាច់ត្រូវ​ផ្ដល់​ឱកាស​អាន​ទៅ​កុមារ​ ទៅ​តាម​កម្រិតការ​លូត​លាស់​​របស់​ពួកគេ។ សៀវភៅ «តម្រូវការក្នុងការអានរបស់កុមារ» របស់អង្គការស៊ីប៉ា បានបង្ហាញច្បាស់ពីលក្ខណៈវិវឌ្ឍន៍…