•
ការអាន ពិតណាស់ មានតួនាទីសំខាន់ក្នុងការជួយអភិវឌ្ឍផ្នែកបញ្ញាស្មារតីដល់កុមារ តាមរយៈការផ្ទេរនូវចំណេះដឹងថ្មី មានប្រយោជន៍នៅក្នុងកម្រងសំណេរនីមួយៗ។ ហើយការអានស្របតាមកម្រិតយល់ដឹង និងសមត្ថភាព កាន់តែបង្កលក្ខណៈងាយស្រួលសម្រាប់កុមារក្នុងការទទួលយកនូវបំណិនថ្មី និងជំរុញទឹកចិត្តកុមារឱ្យមានទម្លាប់អានជាប្រចាំ។ អ្នកស្រី ហួត សុជាតា អ្នកតំណាងរបស់ សមាគមអាយប៊ីប៊ីវ៉ាយ កម្ពុជា (International Board on Books for Young People) ដែលជាស្ថាប័នធ្វើការជំរុញឱ្យមានការអានកាន់តែប្រសើរឡើងនោះ បានលើកឡើងថា ការអានគឺជាបំណិនដ៏សំខាន់ពុំអាចខ្វះបានសម្រាប់កុមារគ្រប់រូប ដើម្បីទុកធ្វើជាស្ពានឆ្ពោះទៅរកចំណេះដឹង និងជំនាញចាំបាច់នានា។ ហើយការអាននេះទៀតសោត ក៏មិនត្រូវរង់ចាំរហូតដល់កុមារចូលរៀននោះ។ អ្នកស្រី សុជាតា ពន្យល់បន្ថែមទៀតថា៖ «មនុស្សភាគច្រើនយល់ច្រឡំថា ចាំកូនចូលរៀនថ្នាក់បឋមសិក្សា ចាំរៀនអាន។ តែការធ្វើបែបនេះ កុមារនឹងបាត់បង់ឱកាសច្រើន ព្រោះថាការអភិវឌ្ឍផ្នែកភាសា ធ្វើឡើងតាំងពីកុមារចេះនិយាយម្ល៉េះ។» បើតាមអ្នកជំនាញដដែលនេះ ការអានគឺជារឿងស្មុគស្មាញ សម្រាប់កុមារ ដែលទើបនឹងចាប់ផ្ដើមរៀនអានជាលើកដំបូង ព្រោះវាទាមទារឱ្យពួកគេគិតច្រើន ក្នុងពេលធ្វើសកម្មភាពអានម្ដងៗ។ ដូច្នេះដើម្បីចៀសវៀង កុំឱ្យកុមារការបាក់ទឹកចិត្ត និងការបោះបង់ចោលការអាន អាណាព្យាបាលចាំបាច់ត្រូវផ្ដល់ឱកាសអានទៅកុមារ ទៅតាមកម្រិតការលូតលាស់របស់ពួកគេ។ សៀវភៅ «តម្រូវការក្នុងការអានរបស់កុមារ» របស់អង្គការស៊ីប៉ា បានបង្ហាញច្បាស់ពីលក្ខណៈវិវឌ្ឍន៍…